Maurizio Sarri បានធ្វើការច្រានចានចំពោះការលើកឡើងថា ពេលវេលារបស់លោកនៅតោខៀវនឹងត្រូវបានបញ្ចប់ ។
បច្ចុប្បន្នតោខៀវ ស្ថិតនៅលេខរៀងទី៦ នៃតារាងលីគកំពូលអង់គ្លេស ដោយប្រឈមគ្រោះថ្នាក់បំផុត អាចនឹងមិនបានចូលរួមប្រកួតពានយូហ្វាឆាមពាន លីករដូវកាលក្រោយ ។
ទន្ទឹមជាមួយការលើកឡើងយ៉ាងដូច្នោះ គ្រូបង្វឹករបស់ Wolve លោក Nuno Espirito Santo ត្រូវបានគេរាយការណ៍ថា ជាគ្រូបង្វឹកតែម្នាក់គត់ ដែលក្រុមប្រឹក្សាភិបាលតោខៀវ កំពុងគិតគូរពិចារណា ប្រសិនបើក្លិបស្នើសុំឲ្យគ្រូអ៊ីតាលីនេះចាកចេញ ។
លោក Sarri បានប្រាប់បណ្តាញផ្សព្វផ្សាយថា សម្រាប់ខ្ញុំការប្រកួតនៅពេលបន្ទាប់ជារឿងសំខាន់ណាស់ ខ្ញុំមិនដឹងនោះទេ ហើយក៏ខ្ញុំមិនដឹងអ្វីដែល កើតឡើងដែរ ។ សម្រាប់ខ្ញុំគឺផ្តោតទៅលើការប្រកួតបន្ទាប់ជាមួយហង្សក្រហម និង Everton សម្រាប់ខ្ញុំរដូវកាលបន្ទាប់គឺដូចនៅឆ្ងាយ ។
នៅទីនេះខ្ញុំផ្តោតលើការប្រកួតតែម្យ៉ាង មិនផ្តោតទៅលើអ្វីនោះទេ ផ្តោតលើពីរប្រកួតចុងក្រោយនោះ ដែលមានសារៈសំខាន់បំផុត ក្រោសម្រាក ពីការប្រកួតអន្តរជាតិ ។