Bernardo Silva បន្តកុងត្រារយៈពេលវែង​ជាមួយ Man City

0

ខ្សែបម្រើក្លិបមេឃខៀវ Bernardo Silva បានយល់ព្រមបន្តកុងត្រា​ថ្មីជាមួយក្លិប រហូតដល់ឆ្នាំ ២០២៥ ។ នេះបើតាមសេចក្តីប្រកាសរបស់ ម្ចាស់ការពារ​តំណែងជើងឯកលីគកំពូលអង់គ្លេស ។​
Silva បានចូលរួមលេង​ជាមួយ Man City ក្នុងតម្លៃខ្លួន ៤៣.៥ លានផោន កាលពីឆ្នាំ ២០១៧ ក្រោយការចាកចេញពីក្លិប Monaco ហើយក៏ជាកីឡាករកំពុងចូលរួមជួយយ៉ាងសកម្មក្នុងការប្រកួតដណ្តើមពាន យូហ្វា​ឆាមពានលីគ ផងដែរ ។
Silva បាននិយាយថា វាជាកិត្តិយសខ្លាំងណាស់ ដែលបានបន្តកុងត្រាថ្មីជាមួយក្លិប ក៏ព្រោះតែមហិច្ឆិតាក្លិបធំ ដូច្នេះខ្ញុំចង់បន្តនៅទីនេះ ខ្ញុំស្រលាញ់ ក្លិប និងគ្រូបង្វឹក ។ លោកបន្តថា របៀបលេងបាល់នៅទីនេះ គឺខ្ញុំសប្បាយរីករាយ ហើយខ្ញុំមានបំណងប្រាថ្នា​ចង់ឈ្នះពានច្រើននៅទីនេះ ដោយ Man City ផ្តល់​​ឱកាស​ឲ្យខ្ញុំច្រើន ដូច្នេះ​ខ្ញុំត្រូវតែតបស្នងវិញ៕