Real Madrid បានសម្រេចចិត្តិយ៉ាងភ្ញាក់ផ្អើល ដោយនាំយក Zidane មកគ្រប់គ្រងការដឹកនាំក្លិបសារជាថ្មី ក្រោយការលាលែងតំណែងរយៈពេល ១០ខែ ។
Eden Hazard, Christian Eriksen និង N’Golo Kante កំពុងស្ថិតក្នុងបញ្ជីដ៏សំខាន់របស់ក្លិប Real ដែលចង់បានផងដែរ ខណៈដែល Bale កំពុងរង្គោះរង្គើរចង់ដើរចេញ ។ នៅមានអ្នកចាំទីមួយរូបទៀតគឺ Courtois កំពុងស្ថិតក្នុងស្ថានភាពសង្ស័យ ក្រោយមកដល់កាលពីចុងរដូវកាលកាល ក្តៅកន្លងទៅ ។
បើតាមការពិត Zidane មិនដែលចាប់អារម្មណ៍ជាមួយការមកដល់របស់ អ្នកចាំទីសញ្ជាតិបែលហ្សិកនេះឡើយ ដោយបានជំទាស់ ជាមួយការ ផ្លាស់ ប្តូរការលេង ចំពោះកីឡាករលោកពេញចិត្ត Keylor Navas ។ ជាមួយតំណែងឯកក្នុងចិត្ត ហ្ស៊ីដាន់ នេះ លោក Thierry ត្រូវជាឪពុករបស់អ្នកចាំទីសញ្ជាតិបែលហ្សិក បានរិះគន់ទៅលើបណ្តាញផ្សព្វផ្សាយ នៅអេស្ប៉ាញ និង បែលហ្សិកថា កំពុងធ្វើបាបកូនប្រុសរបស់គាត់ ។
គាត់បាននិយាយថា មនុស្សគ្រប់គ្នាកំពុងតម្រង់គោលដៅទៅកាន់ Thibaut លោកថា ក្នុងនាមជាឪពុកលោកមិនអាចព្រងើយកន្តើយ បានទេ។
លោកបានបន្តថា អ្នកចាំទីតែងតែក្លាយជាគោលដៅដំបូង ជាមួយការងារនេះ ត្រូវឬខុស ខ្ញុំឲ្យអ្នកវិនិច្ឆ័យ ទៅចុះ ។លោកបានបន្តថា កូនប្រុស របស់លោក ដឹងពីអ្វីដែលត្រូវធ្វើហើយ ជាមួយគុណសម្បត្តិរបស់គាត់ ហើយគាត់នឹងមិនសង្ស័យចំពោះខ្លួនឯងនោះទេ ៕