Philippe Coutinho តារាបាល់ទាត់ក្លិប Barcelona កំពុងធ្វើការចរចារមួយជាមួយក្លិប Man Utd ដើម្បីវិលមកកាន់លីកកំពូលអង់គ្លេស ។
កីឡាករសញ្ជាតិប្រេស៊ីលនេះ បានចាកចេញពីទឹកដី ហង្សក្រហម មកកាន់ទឹកដីអេស្ប៉ាញ កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៤២លានផោន ប៉ុន្តែកំពុងតស៊ូប្រឹងប្រែងក្រោយមានផលប៉ះពាលនៅពហុកីឡដ្ឋាន Camp Nou ដោយស៊ុតបញ្ចូលទី៤គ្រាប់ក្នុងចំណោម ២៥ប្រកួតនៅលីគអេស្ប៉ាញ ។
ប្រភពព័ត៌មាន Mirror បានចុះផ្សាយថា មិត្តភក្តិរបស់ កីឡាករ Philippe Coutinho បានលើកឡើងថា កីឡាករនេះរូបនេះកំពុងលំបាកក្នុងការសម្របខ្លួន ជីវិតនៅ Camp Nou ហើយថែមទាំងនិយាយ ជាមួយកីឡាករ មួយចំនួននៅ Man Utd ជាមួយការផ្លាស់ប្តូរក្នុងទំហំទឹកប្រាក់ ១០០លានផោន។