Declan Rice ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតរបស់អៀរឡង់ទាំងដែលកីឡាករគ្រោងផ្លាស់សញ្ជាតិក្តី

0

មកដល់ពេលនេះកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបញញួរធំ West Ham កីឡាករ Declan Rice ត្រូវបានផ្តល់ភ្លើងខៀវពីសំណាក់ FIFA ក្តីក្នុងការប្តូរសញ្ជាតិពីអៀរឡង់ទៅជាសញ្ជាតិអង់គ្លេសវិញក្នុងគោលបំណងដើម្បីអាចមានឈ្មោះលេងនៅជម្រើសជាតិអង់គ្លេសនោះប៉ុន្តែសមាគមបាល់ទាត់អៀរឡង់នៅតែបន្តលើកទឹកចិត្តរបស់កីឡាកររូបនេះក្នុងការផ្លាស់ប្តូរបំណងរបស់ខ្លួន។

Rice គឺនឹងត្រូវប្រកាសឈ្មោះជាកីឡាករវ័យក្មេងដែលល្អបំផុតសម្រាប់ប្រទេសអៀរឡង់ដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៧ខែមិនាខាងមុខនេះ។កីឡាកររូបនេះបានបង្ហាញខ្លួនឲ្យជម្រើសជាតិអៀរឡង់ឈុតតែ៣ដងប៉ុណ្ណោះហើយសុទ្ធតែជាការប្រកួតមិត្តភាពប៉ុណ្ណោះ។

Rice បង្ហាញខ្លួនបានយ៉ាងល្អនៅរដូវកាលនេះសម្រាប់ក្លឹបដោយក្នុងការប្រកួតទាំង៦៣ដងរូបគេបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ហើយក្នុងនោះអង់គ្លេសក៏នឹងត្រៀមធ្វើការកោះហៅកីឡាកររូបនេះចូលជម្រើសជាតិជាលើកដំបូងផងដែរនៅក្រោយដំណើរផ្លាស់សញ្ជាតិត្រូវបានធ្វើហើយរួចរាល់៕

ប្រែសម្រួល:Lee