ទំហំទឹកប្រាក់ប្រហែល ជាង ៣០០លានផោន ត្រូវបានក្លិប Real Madrid កំពុងរៀបចំ ដាក់គោលដៅទិញកីឡាករសំខាន់ មកជួសជុសតំបន់ ដែលកំពុងខ្វះខាត នៅលើទីលាន ។
តើមានកីឡាករខ្លះដែលអធិរាជស ដាក់គោលដៅ ?
១.ខ្សែប្រយុទ្ធ Federico Chiesa នៅក្លិប Fiorentina
កីឡាករអាយុ ២១ឆ្នាំរូបនេះកំពុងក្លាយជាទីចំណាប់អារម្មណ៍ក្លិបធំនៅលើពិភពលោក ក្រោយបង្ហាញវត្តមានលេងយ៉ាងល្អ នៅលើទឹកដីអ៊ិតាលី ។
Juventus, AC Milan និង Inter Milan កំពុងចង់បានកីឡាកររូបនេះ ហើយប្រភពពី The Sun បានចុះថា Spurs កំពុងដាក់ការប្រកួតប្រជែងទិញយក ។
ហើយបើនិយាយពីតម្លៃ ៧០លានផោន នេះ វាក៏កំពុងក្លាយជាចំណាប់អារម្មណ៍របស់អធិរាជស ។

២. Nicolas Tagliafico
កីឡាករក្លិប Ajax ដែលជួយទម្លាក់ Real ពីយូហ្វាឆាមពានលីក នេះ ហើយក៏ក្លាយជាកីឡាករចំណាប់អារម្មណ៍របស់ AT និងកាំភ្លើងធំចង់បានដូចគ្នា ។ខ្សែការពារអាយុ ២៦ឆ្នាំ សញ្ជាតិអាហ្សង់ទីននេះ អាចនឹងត្រូវលក់ចេញក្នុងតម្លៃ ៨លានផោន ។

៣. Neymar
ប្រភពព័ត៌មាន ESPN បានចុះថា Real Madrid កំពុងរៀបចំកញ្ចប់ទឹកប្រាក់មួយទៀតប្រហែល ៣៥០លានផោន ដើម្បីបញ្ជារទិញ ដោយបំបែក កំណត់ត្រាពិភពលោក នោះគឺ Neymar ៕
