សម្តេចតេជោ ឲ្យវែកមុខអ្នកបើកក្លិបកម្សាន្តរ៉ុក និងស្វែងរកអ្នកពីក្រោយខ្នង​

0

ភ្នំពេញ៖ ក្នុងឱកាសចែកលសញ្ញាបត្រ ដល់និស្សិតសាលាច្បាប់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានហៅក្លឹបកំសាន្តរ៉ុកថា ជាកន្លែងអាចម្រៃដែលបំផ្លញសេចក្តីសុខប្រជាពលរដ្ឋ និងឲ្យក្រសួងមហាផ្ទៃត្រូវចាត់ វិធានការណ៍ទៅតាមផ្លូវច្បាប់ដើម្បី វែកមុខអ្នកបើកក្លឹបកំសាន្តរ៉ុកដែលបង្កបញ្ហាអសន្តិសុខ នៅក្នុងសង្គម ខណៈក្លឹបនេះ នៅក្បែរសកលវិទ្យាល័យ ច្បាប់ទៀត។

សម្តេចបានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា បង្កើតនៅក្បែរសាលាច្បាប់ ដូច្នេះក្រសួងមហាផ្ទៃ ត្រូវធ្វើរឿងអីនេះ ដាក់ទោសទណ្ឌឲ្យបានស៊ីជំរៅស្វែងរកអ្នក នៅពីក្រោយខ្នងឲ្យឃើញ ដើម្បីជីករឹសគល់ នៃការជួញដូគ្រឿងញៀន”។

គួរបញ្ជាក់ផងដែរថា មនុស្ស ៣១២ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិបង្ក្រាបគ្រឿងញៀននៅក្លិបកម្សាន្តរ៉ុក
កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ​២០១៩ ៕