ក្នុងការប្រកួតនៅលីគកំពូលសប្តាហ៍ទី២៧ ក្លិប Real Madrid រកបានកំណត់ត្រាថ្មីវិញ ដោយអាចឈ្នះការប្រកួតក្តៅទឹកដី ទៅលើ Real Valladolid ក្នុងលទ្ធផល 4-1 បន្តនៅលេខរៀងទី៣ មាន ៥១ពិន្ទុ ដោយចាញ់ AT ចំនួន ៥ពិន្ទុ និងចាញ់ ក្លិបម្ចាស់កំពូលតារាង Barcelona ចំនួន ១២ពិន្ទុ។
ម្ចាស់ផ្ទះបានបើករកលទ្ធផលដំបូង ជូនក្រុម នៅនាទី២៩ ដោយកីឡាករ Anuar ប៉ុន្តែ នៅនាទី ៣៤ កីឡាករ Raphael Varane រកតាមស្មើជូន Real ។
Karim Benzema រកបាននៅនាទី ៥១ ដោយការស៊ុតបាល់ពិន័យ និង នាទី៥៩ រកបានមួយគ្រាប់ទៀត ។ ចំណែកម្ចាស់ពានកីឡាករឆ្នើម Luka Modric ក៏រកបាននៅនាទី ៨៥ ខណៈដែលនាទី ៨០ កីឡាករ Casemiro ទទួលបានកាតក្រហម ដោយត្រូវផ្អាកការប្រកួតសម្រាប់ជើងបន្ទាប់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=1AqP31UvBxs