ទីបញ្ចប់ Solsjkaer ទទួលបានលទ្ធផលចាញ់ក្រោមថ្វីជើងកាំភ្លើងធំ​(មានវីដេអូ)

0

ខណៈដែលតំណែង Top 4 កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ក្លិបចំនួន ៤ ក្នុងនោះមាន Man Utd , Arsenal , Spurs , Chelsea ដែលសុទ្ធជាក្លិបកំពូលក្នុងអង់គ្លេស ហើយការប្រកួតយប់នេះដែររវាង Arsenal ជាម្ចាស់ផ្ទះ បានធ្វើឲ្យ Man Utd ទទួលបាននូវលទ្ធផល ចាញ់ ក្រោមការដឹកនាំរបស់ Solsjkaer ។​
យប់នេះដែរ Arsenal បានយកឈ្នះលើ Man Utd ក្នុងលទ្ធផល 2-0 សម្រាប់សប្តាហ៍ទី៣០ ឡើងទៅកាន់ Top 4 បណ្តោះអាសន្ន ដោយមាន ៦០ពិន្ទុ ខណៈដែល Man Utd ធ្លាក់មកកាន់លេខរៀងទី៥ វិញមាន ៥៨ពិន្ទុ នឹងអាចធ្លាក់ទៅកាន់លេខរៀងទី​៦ ដោយរងចាំតោខៀវ នៅសល់ការប្រកួតសប្តាហ៍ទី៣០ មួយប្រកួត ។​

គ្រាប់បាល់ជ័យជម្នះរបស់កាំភ្លើងធំ រកបានដោយកីឡាករ Granit Xhaka នៅនាទី​១២ និងកីឡាករ Pierre-Emerick Aubameyang នៅនាទី​៦៩ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=xAUKDPZwR6M