Neville ប្រាប់ Solkjaer ថាកីឡាករ៥រូបគួរទិញពេលក្លាយជាគ្រូបង្វឹកពេញសិទ្ធ

0

ទំរង់លេងដ៏ល្អប្រសើរដែលបានត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Solkjaer ទាំងការប្រកួតក្នុងលីកនិងជាពិសេសនៅក្រោយការប្រកួតយកជ័យជំនះទាំងមិននឹកស្មានដល់ទៅលើក្រុមបារាំង PSG នៅក្រៅទឹកដីនោះវាពិតជាបានធ្វើឲ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ហើយថាមិនចាំបាច់ស្វែងរកអ្នកណាមកធ្វើការនៅ Old Trafford ឡើយ។

ការមកធ្វើការនៅជាមួយនឹងបិសាចក្រហម Man United លោក Solkjaer នៅតែមិនទាន់បានកុងត្រាពេញសិទ្ធិក្នុងនាមជាគ្រូបង្វឹកឡើយខណៈដែលអ្នកគាំទ្រនិងកីឡាករសុទ្ធតែបានប្រកាសគាំទ្រទៅនឹងបេក្ខភាពរបស់លោកទៅហើយនោះហើយនៅចុងក្រោយនេះការអះអាងរបស់កំពូលខ្សែប្រយុទ្ធ Lukaku ថាក្លឹបបានសម្រេចចិត្តរួចទៅហើយថានឹងផ្តល់កុងត្រាថ្មីដល់គ្រូបង្វឹករូបនេះក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធិ។

នៅក្នុងបទសំភាសមួយក្រោយជំនួបដ៏ជោគជ័យរបស់បិសាចក្រហមរវាងលោក Solkjaer នឹងអតីតវិរៈបុរសរបស់ក្លឹបលោក Gary Neville និងបានផ្លាស់ប្តូរយោបល់គ្នាជាពិសេសនៅពេលដែលក្លឹបនឹងចាប់ផ្តើមចចារទិញកីឡាករបន្ថែមមកពង្រឹងក្លឹបនាពេលខាងមុខ។

កីឡាករ៥រូបដែល Neville ជឿជាក់ថាក៏ជាគោលដៅរបស់គ្រូបង្វឹកកាលពីមុនៗដូចគ្នានោះដែល Solkjaer គួរតែធ្វើការចចារសាជាថ្មីនោះមានដូចជាខ្សែការពារចំនួន៣នាក់បូករួមទាំងកីឡាករគោលដៅទី១របស់ក្លឹបគឺKalidou Koulibaly ដែលមានតម្លៃ៩០លានផោនកីឡាករខ្សែបម្រើប្រយុទ្ធ Milan Skriniar និងខ្សែប្រយុទ្ធ Nikola Milenkovic ផង៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ទីនេះដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕