ដូចជាច្បាស់ការ Solkjare នឹងទទួលបានការងារពេញសិទ្ធជាគ្រូបង្វឹកបិសាចក្រហមក្រោយជ័យជំនះលើ PSG

0

គ្រូបង្វឹកក្លឹបបិសាចក្រហមសញ្ជាតិន័រវេសលោក Solkjaer ក្រោយតែពីការដឹកនាំក្លឹបឲ្យមានទំរង់លេងល្អប្រសើរឡើងវិញរូចមកបន្ទាប់ពីការបណ្តេញចេញលោក Jose Mourinho បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសាជាថ្មីដោយបានជួយឲ្យ Man United ទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះបារាំង PSG។

ការមកធ្វើការនៅជាមួយនឹងបិសាចក្រហម Man United លោក Solkjaer នៅតែមិនទាន់បានកុងត្រាពេញសិទ្ធិក្នុងនាមជាគ្រូបង្វឹកឡើយខណៈដែលអ្នកគាំទ្រនិងកីឡាករសុទ្ធតែបានប្រកាសគាំទ្រទៅនឹងបេក្ខភាពរបស់លោកទៅហើយនោះហើយនៅចុងក្រោយនេះការអះអាងរបស់កំពូលខ្សែប្រយុទ្ធ Lukaku ថាក្លឹបបានសម្រេចចិត្តរួចទៅហើយថានឹងផ្តល់កុងត្រាថ្មីដល់គ្រូបង្វឹករូបនេះក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធិ។

ជ័យជំនះលើក្រុមម្ចាស់ផ្ទះ PSG លើកនេះបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីវិធីនៃការដឹកនាំរបស់លោកជាមួយនឹងសមាជិកក្រុមខណៈដែលលទ្ធផលជើងទី១ក្នុងទឹកដីខ្លួនឯងMan United បានត្រឹមលទ្ធផលបរាជ័យ២ទល់នឹង០បែរជាក្រៅទឹកដីគេអាចរកបានទៅដល់៣គ្រាប់សងវិញនិងទទួលបានសិទ្ធឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champion League ៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ ៕