Sancho កីឡាករ Dortmund អបអរ Man United ទទួលជ័យជំនះលើ PSG

0

Sancho គឺជាកីឡាករគោលដៅម្នាក់របស់ក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោកOle Solkjare ប៉ុន្មានខែចុងក្រោយនេះហើយការចចារគ្នាត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងដំណើរការនៅឡើយខណៈដែល Dortmund បានដាក់តម្លៃកីឡាកររូបនេះរហូតដល់១០០លានផោន។

ក្រោយជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលលើក្រុមម្ចាស់ផ្ទះក្នុងជើងទឺ២មកមានបុគ្គលសំខាន់ៗជាច្រើនបាននាំគ្នាធ្វើការអបអរសាទរចំពោះលទ្ធផលនេះប៉ុន្តែក្នុងនោះកីឡាករគោលដៅរបស់ក្លឹបម្នាក់នេះក៏បានសរសេរផ្ញើជាសារអបអរក្នុងជ័យជំនះមួយនេះដែរដែលវាបានក្លាយទៅជាសញ្ញាវិជ្ជមានមួយសម្រាប់ក្លឹបក្នុងការចចារគ្នាជាមួយនឹងSanchoបន្តទៀត។

Sancho ដែលបានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមInstagramរបស់ខ្លួនជាពិសេសអបអរដល់គ្រាប់បាល់ពិន័យ១១ម៉ែត្រដែលបានធ្វើឡើងដោយកីឡាករមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Marcus Rashford។Man United ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំបែកឯកទក្តកម្មក្លឹបក្នុងការចំណាយទីញយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះនិងក៏ជាឯកទក្តកម្មកីឡាករអង់គ្លេសដែលមានតម្លៃថ្លៃបំផុតក្នុងប្រវតិ្តសាស្ត្រផងដែរ៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 នៅទីនេះដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕