Arsenal ចូលរួមប្រជែងយកខ្សែការពារឆ្នើមវ័យក្មេងម្នាក់ជាមួយ Real Madrid និង Barcelona

0

ក្លឹបយក្សអេស្បាញ Barcelona ទើបតែបានទិញយកកីឡាករចំណូលថ្មីដ៏ល្បីមួយរូបរបស់ក្លឹប Ajax សញ្ជាតិហូឡង់កីឡាករ Frenkie De Jong ប៉ុន្តែគេនឹងមិនទាន់អាចបង្ហាញខ្លួនឡើយរហូតដល់រដូវកាលក្រោយ។

ទំរង់លេងរបស់ក្លឹបAjaxហាក់ពិតមានកំពុងឡើងខ្លាំងបំផុតជាពិសេសគេទើបតែអាចទំលាក់ម្ចាស់ជើងឯកចាស់ Real Madrid ក្នុងលទ្ធផលប្រកួត៤ទល់នឹង១គឺជារឿងមិននឹកស្មានដល់ឡើយ។កីឡាករជាច្រើនរបស់Ajaxសុទ្ធតែមានសមត្ថភាពខ្លាំងនិងមានទំរង់លេងល្អបំផុតក្នុងនោះខ្សែការពារម្នាក់ទៀតដែលមានលេចឬព័ត៌មានថានឹងអាចចាកចេញបន្ទាប់ពីDe JongនោះគឺកីឡាករMatthijis De Ligt។

ទាំងក្លឹបReal MadridនិងBarcelonaសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាទៅលើខ្សែការពារមាឌធំរូបនេះប៉ុន្តែព័ត៌មានចុងក្រោយដ៏៏គួរឲ្យភ្ញាក់ផ្អើលនោះគឺសូម្បីតែក្លឹបកាំភ្លើងធំArsenalក៏បានចូលរួមក្នុងការប្រជែងគ្នាលើកនេះដែរ៕

ប្រែសម្រួល:Lee

ចុចទីនេះបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ ៕