Spurs បាត់បង់កីឡាករសំខាន់សម្រាប់រាត្រីយប់នេះប្រកួតជាមួយ Arsenal

0

Jan Vertonghen និង Harry Winks អ្នកទាំងពីរ​អាចអវត្តមាន​ក្នុងការប្រកួត ជាមួយ Arsenal ដោយសារ មានបញ្ហារបួស ខណៈដែលបានចូលហ្វឹកហាត់រួចរាល់ហើយក្តី ។ នេះបើតាមសម្តីគ្រូ Mauricio Pochettino ​។​
ជាមួយគ្នានេះដែរ កីឡាករ Eric Dier និង Dele Alli គឺបន្តអវត្តមាន ប៉ុន្តែ Spurs នៅមានខ្សែប្រយុទ្ធសំខាន់របស់ខ្លួន គឺ Harry Kane ។​
ដោយឡែកសម្រាប់ពានយូហ្វា​ឆាមពានលីក លោក Pochettino នៅមិនទាន់ប្រាកដនោះទេថា Dier ឬ Alli បានត្រៀមខ្លួនរួចរាល់ ទៅកាន់ ការប្រកួត​នៅលើទឹកដី Borussia Dortmund ។​