Home សុខភាព និងសម្រស់ ពិតទេ ! ការទទួលទានបាយកម្តៅឡើងវិញ អាចនាំឲ្យកើតជំងឺមហារីក ?

ពិតទេ ! ការទទួលទានបាយកម្តៅឡើងវិញ អាចនាំឲ្យកើតជំងឺមហារីក ?

0

ក្នុងរយៈពេល ១ទៅ២ឆ្នាំចុងក្រោយនេះ មានពត៌មានជាច្រើនបានលើឡើងថា ការទទួលទានបាយកម្តៅឡើងវិញ អាចនាំឲ្យកើតជំងឺមហារីក ដែលធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្របានជំទាស់នឹងពត៌មានមួយនេះ។ បើយោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការទទួលទានបាយកកដែលទុកចោលយូរ អាចបណ្តោលឲ្យពុល ប៉ុន្តែមូលហេតុនៃការពុលនេះមិនមែនបណ្តោលមកពីការកម្តៅនោះទេ គឺបណ្តោលមកពីការរក្សាទុកមិនបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ការទុកបាយកកកាន់តែយូរ ជាតិពុលនឹងកើនឡើងកាន់តែច្រើនដែរ។
លោកសាស្ត្រាចារ្យ Nguyen Duy បាននិយាយថា គ្មានជាតិពុលដែលបង្កឲ្យប៉ះពាល់ដល់សុខភាពឡើយ ប្រសិនបើបាយត្រូវបានចម្អិន និងរក្សាទុកបានត្រឹមត្រូវតិចជាង ២៤ម៉ោង៕

Previous articleVinicius ជាប់ជាជម្រើសជាតិប្រេស៊ីលជាផ្លូវការហើយក្រោយពេលបង្ហាញខ្លួនជាញឹកញាប់ឲ្យក្លឹប
Next articleSpurs បាត់បង់កីឡាករសំខាន់សម្រាប់រាត្រីយប់នេះប្រកួតជាមួយ Arsenal