Man Utd ត្រៀម ១៥៤លានផោន ទិញ Ronaldo ទី​២ និង Ruben Dias ពី Benfica

0

ក្លិប Man Utd បានត្រៀមខ្លួនរួចរាល់ហើយ ដោយបើកុងធានាគារបស់ខ្លួន ជាមួយទំហំទឹកប្រាក់ ១៥៤លានផោន ដោយទិញកីឡាករ ពីរូប Ruben Dias និង Joao Felix របស់ក្លិប Benfica ។
ក្លិបបិសាចក្រហមហាក់ស្ងប់ស្ងាត់បន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលមិនហ៊ានទាន់ចាយនូវ​កញ្ចប់ទឹកប្រាក់ធំ លើសលប់ ជាមួយទីផ្សារផ្ទេរ កីឡាករ ។​
បើទោះបីជា ១២ខែមុន បានទិញ Fred ពីក្លិប Shakhtar Donetsk ក្នុងតម្លៃ ៥២លានផោន ប៉ុន្តែ​នៅមិនទាន់គ្រប់តម្រូវការ ដែលក្លិបចង់បាន នៅឡើយ ។​ ប៉ុន្តេពេលនេះ ថ្នាក់ដឹកនាំកំពូលរបស់ក្លិប​ បានរៀបចំកញ្ចប់ថវិកា រួចរាល់ហើយ ដោយបានសម្លឹងឃើញ កីឡាករ​សញ្ជាតិព័រទុហ្កាលពីរ រូប។
របាយការណ៍ផ្សាយចេញនៅលើបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើបានបានចុះថា បិសាចក្រហម នឹងចំណាយ ១៥៤លានផោន ដើម្បីទិញយក Ruben Dias និង Joao Felix ។​ Dias អាយុ 21និង Felix អាយុ 19 ដែលជាកីឡាករ​គោលដៅក្លិបធំៗចង់បាន ដោយក្នុងនោះ Juventus និង Arsenal កំពុងចង់បាន៕

ទស្សនា​ទម្រងលេង​របស់ Ruben Dias ៖

https://www.youtube.com/watch?v=HeYRQegUnWQ

ទស្សនា ទម្រង់លេង  Joao Felix ៖