Real Madrid បណ្តេញគ្រូបង្វឹកឈុតយុវជនចេញក្រោយរិះគន់ទៅលើកីឡាករឈុតធំ២រូប

0

Alvaro Benito ត្រូវបានក្លឹបយក្សអេស្បាញ Real Madrid ធ្វើការបណ្តេញចេញពីតំណែងជាគ្រូបង្វឹកឈុតយុវជនរបស់ក្លឹបនៅក្រោយពេលដែលបុរសរូបនេះបានធ្វើការរិះគន់ទៅលើទំរង់លេងរបស់កីឡាករ២រូបនៅក្នុងជំនួបចុងក្រោយបរាជ័យក្រោមថ្វីដៃរបស់Barcelonaក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០។

Benitoក៏ជាអតីតរបស់ក្លឹបយក្សផងដែរពេលនៅជាកីឡាករប៉ុន្តែត្រូវបានក្លឹបបណ្តេញចេញនៅពេលដែលបុរសរូបនេះបានធ្វើការរិះគន់ចំៗទៅលើទំរង់របស់កីឡាករ២រូបដែលគាត់គិតថាបានធ្វើឲ្យReal Madridចាញ់ទៅលើBarcelonaដោយកីឡាករទាំង២នាក់នោះគឺCasemiroនិងTony Kroos។

ភ្លាមៗផងដែរក្លឹបក៏បានប្រកាសតែងតាំងលោក Raul ដែលជាវិរៈបុរសនិងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបឡើងទៅកាន់តំណែងជាគ្រូបង្វឹកក្លឹបឈុតក្រោម១៩ឆ្នាំឈុតBនេះជំនួសBenito៕

ប្រែសម្រួល:Lee
បង្កើត​អាខោន win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ ៕