Ronaldo ទី​២ ទៅកាន់ Juventus រឹតតែច្បាស់ហើយក្រោយប្រធានផ្នែកកីឡាក្លិបជួបផ្ទាល់ជាមួយប្រធានក្លឹបBenfica

0

Joao Felix យុវជនឆ្នើមរបស់ក្លឹបខ្លាំងប៉ទុយហ្គាល់ Benfica កំពុងក្លាយទៅជាចំណាប់អារម្មណ៍និងគោលដៅដ៏គួរឲ្យទាក់ទាញបំផុតសម្រាប់ក្លឹបនៅអ៊ឺរ៉ុបជាពិសេសMan UnitedនិងArsenalផង។

មើលទៅលោក Jorge Mendes ដែលជាភ្នាក់ងាររបស់កីឡាករហាក់ដូចជារីកមុខរីកមាត់ខ្លាំងណាស់នៅពេលដែលការដេញថ្លៃគ្នាបានចាប់ផ្តើមធ្វើឡើងដោយក្លឹបអ្នកមានៗបែបនេះប៉ុន្តែឱកាសនាំមុខប្រហែលជាបានទៅកាន់ក្លឹប Juventus ជាមិនខានដោយប្រធានផ្នែកកីឡាលោក Fabio Paratic បានធ្វើដំណើរទៅជួបប្រធានក្លឹប Benfica លោក Luis Vieira ដោយផ្ទាល់រួចរាល់ហើយផងដែរ។

Benfica បានដាក់តម្លៃខ្លួនរបស់កីឡាករ Felix រហូតទៅដល់១០៥លានផោនក្រោយដាក់ឲ្យកីឡាកររូបនេះបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបចំនួន១៥ដងនៅរដូវកាលនេះហើយគេអាចរកគ្រាប់បានទៅដល់៨គ្រាប់និងជួយមិត្តរួមក្លឹបរកគ្រាប់បាល់បាន៥គ្រាប់ផងដែរ៕

ប្រែសម្រួល:Lee
បង្កើត​អាខោន win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ ៕

ទស្សនា​ទម្រង់លេង​របស់ Felix ៖

https://www.youtube.com/watch?v=84eqrXqkzYM