រថយន្តក្រឡុកស៊ីម៉ង់ត៍ទៀត ! បុក​នារីម្នាក់ស្លាប់​យ៉ាង​អាណោច​អាធម៌

0

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ៣សៀលថ្ងៃទី​១ ដើមខែមីនា ឆ្នាំ​២០១៩ នេះ មានករណីថ្មីមួយទៀតហើយ គឺរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកនារីម្នាក់ស្លាប់ បន្ទាប់ពីករណី​ក្នុងខែកុម្ភៈ ដែលបានបុករះ នឹងស្លាប់គ្រូម្នាក់ នៅម្តុំបឹងត្របែក។

ហេតុការណ៍នេះកើតឡើងនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។
នារីរងគ្រោះមានកាន់អត្តសញ្ញាតិសញ្ជាតិខ្មែរ មានឈ្មោះ សេង សុខសានូ មានអាសយ័ដ្ឋាន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោ ភ្នំពេញ ៕