ក្លិប Juventus កំពុងបើកប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយ ដោយល្បួង យកកីឡាកររបស់ Man City កីឡាករ Riyad Mahrez អតីតកីឡាករ The FOx ។
ខ្សែបម្រើស្លាបប្រយុទ្ធរូបនេះ បានបង្ហាញវត្តមានលេង ១១ ប្រកួត នារដូវកាលនេះ ជាមួយតម្លៃខ្លួន ៦០ លានផោន ផ្លាស់ពី Leicester កាលពីខែកក្កដា ឆ្នាំទៅ ។
កីឡាករសញ្ជាតិអាហ្សេរី រូបនេះ បានជួយឲ្យ Pep ឈ្នះពាន Carabao Cup នឹងកំពុងរក្សាជំហរ ដើម្បីការពារតំណែងជើងឯក លីកកំពូលអង់គ្លេស ។
ទោះបីជាយ៉ាងនេះក្តី កីឡាករអាយុ ២៨ ឆ្នាំរូបនេះ ស្ថិតត្រឹមតំណែង ជាកីឡាករបំរុង ក្រោយវត្តមាន Bernardo Silva, Raheem Sterling និង Leroy Sane ។
កាលពី ២រដូវកាលមុន Juventus បានព្យាយាមបំផុត ដោយចង់បាន អតីតកីឡាកររបស់ The Fox ប៉ុន្តែធ្វើមិនបានសម្រេច ។
កែចង់បាននេះ ត្រូវបានគេមើលឃើញថា នឹងធ្វើការវិធីដោះដូរ ដោយយកកីឡាករសញ្ជាតិប្រេស៊ីល Douglas Costa ដែលទិញពីBayern Munich តម្លៃ ៣៥លានផោន ។
ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅទីនេះ កុងត្រារបស់កីឡាករ Riyad Mahrez នឹងផុតកំណត់នៅឆ្នាំ ២០២៣ ៕
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕

