គ្រូ Spurs រៀបចំខ្លួនចាកចេញ ទៅកាន់ Real Madrid

0

សារព័ត៌មានបរទេស​ជាច្រើនបានចុះនាចុងខែមីនា ម្សិលមិញឲ្យដឹងថា គ្រូ Spurs លោក Mauricio Pochettino នឹង​ចាកចេញពីក្លិបអង់គ្លេស នេះ​ទៅកាន់ទឹកដីអេស្ប៉ាញ ដឹកនាំ Real Madrid ។​
គ្រូដែលធ្លាប់ជាជម្រើសក្នុងចិត្តទី១របស់ Man Utd ក្រោយការចាកចេញរបស់ Jose Mourinho បានប្រាប់ទៅកាន់មេធំរបស់ខ្លួន លោក Daniel Levy ថា គាត់ចង់ឈ្នះពាន ។
គ្រូ Spurs រូបនេះ​បានព្រមានថា ត្រូវចំណាយពេល ពី ៥ ទៅ ១០ឆ្នាំ ដើម្បីឈ្នះពាន ហើយធ្វើឲ្យក្លិបនេះ ក្លាយជា​អ្នកលេងលើវាលស្មៅ ដ៏ប្រាកដមួយ ​ក្រោយចាញ់តោខៀវ កាលពីថ្ងៃពុធ។ លោក Mauricio Pochettino មិនបានធ្វើឲ្យក្លិបឈ្នះពានចាប់តាំងពីឆ្នាំ ២០១៤ មក ដោយលោកក៏ចង់ឲ្យមានការគាំទ្រ លើហិរញ្ញវត្ថុ ដើម្បីវិលទៅកាន់ការប្រកួតមួយដ៏អស្ចារ្យ។
បញ្ហាហិរញ្ញវត្ថុ ក៏កំពុងធ្វើឲ្យគ្រូបង្វឹករូបនេះ ឈឺក្បាលយ៉ាងខ្លាំង ទៅលើបញ្ហាចង់បានកីឡាករមួយចំនួន មកជំនួសតំណែង ដែលបាត់បង់ ខណៈដែល Real Madrid កំពុងព្យាយាមចង់បាន គ្រូបង្វឹក​អាយុ ៤៦ឆ្នាំរូបនេះ ក្រោយចុះហត្ថលេខាជាមួយក្លិប Spurs បន្ត​៥ឆ្នាំ​​។
លេចលឺដំណឹងល្ហៀង​ៗមកថា គ្រូបង្វឹកខាងលើ បានត្រៀមខ្លួនរួចរាល់និយាយជាមួយ Florentino Perez ដោយរៀបចំឯកសារការទូតមួយ ជាមួយ មេធំរបស់ Spurs ។
Real កំពុងស្ថិតក្នុងស្ថានភាពប្រឈមមួយ ក្រោយចាញ់ 0-3 ជាមួយ Barcelona សម្រាប់ជើងទី​២ ពាន Copa del Rey កាលពីថ្ងៃទី​ពុធ ។
ពួកគេបច្ចុប្បន្នស្ថិតនៅលេខរៀងទី​៣ នៃតារាលីកកំពូលអេស្ប៉ាញ ។ ចំណែក Santiago Solari ក៏ស្ថិតក្នុងសម្ពាធ​ដូចគ្នា ក្រោយចូលមកកាន់កាប់តំណែងជាគ្រូបង្គោលបណ្តោះអាសន្ន៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕