តេឡេស្កុបរបស់ណាសាតម្លៃជាង២ពាន់ដុល្លារអាចមើលឃើញភពថ្មីដល់ទៅ១៤០០

0

ការរកឃើញដ៏អស្ចារ្យរបស់អង្គការស្រាវជ្រាវទីអាវកាសពិភពលោកណាសាកាលពីពេលថ្មីៗនេះបានបង្ហាញថាខ្លួនបានប្រទះឃើញភពថ្មីដែលមិនធ្លាប់មានអ្នកបានដឹងដល់ទៅ១៤០០ផ្សេងគ្នាដែលវាស្ថិតនៅក្នុងផ្នែកមួយនៃបេសកកម្មក្នុងការស្វែងរកជីវិតមនុស្សពិភពក្រៅ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការពិភពលោកមួយនេះបាននិយាយថាការរកឃើញនេះត្រូវបានធ្វើឡើងដោយឧបករណ៍តេឡេស្កុបដ៏តម្លៃបំផុតលើលោកដែលត្រូវមានឈ្មោះថាWide Field Infrared Survey Telescope (WFIREST)ដែលវាបានក្លាយទៅជាដំណឹងដ៏ល្អសម្រាប់មនុស្សលោកក្នុងការចូលកាន់តែជ្រៅទៅក្នុងភាពដែលអាចរស់នៅបាននៅក្នុងលំហអាកាសនាពេលអនាគត។

WFIREST ត្រូវបានគេជឿជាក់ថាមានតម្លៃប្រមាណជា២,៤៥ពាន់លានដុល្លារមានសមត្ថភាពក្នុងការត្រួតពិនិត្យមើលសកម្មភាពនៅក្នុងលំហអាកសហើយគិតមកត្រឹមខែតុលាឆ្នាំទៅវាអាចឲ្យអ្នកវិទ្យាសាស្ត្ររកឃើញភពថ្មីៗសរុបរហូតទៅដល់២៤០០មកហើយ៕

ប្រែសម្រួល:Lee