Leicester City កុងត្រាគ្រូបង្វិកថ្មីជាផ្លូវការ

0

លោក Brendan Rodger បានក្លាយជាអ្នកចាត់ការរឺជាគ្រូបង្វិកថ្មីរបស់ Leicester City ក្នុងតំលៃកុងត្រា 6 លានផោន បន្ទាប់ពីចាកចេញពី Celtic  ហើយលោកនឹងដឹកនាំ Leicester City សម្រាប់ការប្រកួតអាទិត្យក្រោយតែម្តង ។ លោក Rodger បានចុះកិច្ចសន្យាជាគ្រូបង្វិលថ្មីជាមួយក្លឹប Leicester City ក្រោយពីក្លឹបបានបណ្តេញគ្រូបង្វិកចាស់លោក Claude Puel កាលពីសប្តាហ៍មុន លោក Rodger បានថ្លែងថាលោកនឹងប្រគល់អ្វីគ្រប់យ៉ាងដល់ Leicester City ។

លោក Brendan Rodger ក្នុងកីឡាដ្ឋាន KING POWER របស់ Leicester City
លោក Claude Puel ដែលក្លឹបបណ្តេញចោល

ការចុះកិច្ចសន្យាថ្មីនេះបានធ្វើឡើងមុនការប្រកួត Leicester City ជាមួយ Brighton & Hove Albion កាលពីយប់មិញនេះដែលជាលិទ្ធផល Leicester City ក្នុងនាមជាម្ចាស់ផ្ទះអាចយកឈ្នះបានក្នុងលិទ្ធផល 2 ទល់និង 1 បើទោះជាលោក Rodger បានចុះកិច្ចសន្យាមុនការប្រកួតក៏ពិតមែនតែក្នុងជំនួបក្រុមទាំងពីរកាលយប់មិញនេះ​លោកបានត្រឹមជាអ្នកទស្សនាតែប៉ុន្នោះ លោកនឹងដឹងនាំ Leicester City ជាលើកដំបូងក្នុងការប្រកួតបន្ទាប់នៅថ្ងៃអាទិត្យនេះក្នុងជំនួបជាភ្ញៀវដែលស្វាគមន៍ដោយម្ចាស់ផ្ទះ Watford ។

លោក Aiyawatt Srivaddhanaprabha លោក Rodger និងក្រុមការងារលោក Rodger 3 រូប

លោក Rodger បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកទីនេះក្នុងនាមជាគ្រូបង្វិក Leicester City ខ្ញុំនឹងប្រគល់ជីវិតរបស់ខ្ញុំដើម្បីអោយអ្នកគាំទ្រមានមោទនភាពចំពោះក្លឹប” លោកបន្តទៀតថា “យើងទាំងអស់គ្នានឹងកាន់តែរឺងមាំ ខ្ញុំនឹងខិតខំបន្តទៅមុខជាមួយនិងកីឡាករ ក្រុមការងារ និងអ្នកគាំទ្រ” ប្រធានក្លឹប Leicester City លោក Aiyawatt Srivaddhanaprabha បានបន្ថែមថា “ខ្ញុំពិតជារីករាយណាស់ដែលបានលោក Brendan មកកាន់ Leicester City ជាគ្រូបង្វិកថ្មី ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូបង្វិក កីឡាករ និងក្រុមការងារទាំងអស់និងអាចធ្វើបាន” ក្លឹប Leicester City ក៏បានបញ្ជាក់បន្ថែមថា សមាជិករបស់លោក Rodger 3 រូបដែលដែលបំពេញការងារនៅក្លឹប Celtic ក៏ត្រូវបានចូលរួមជាមួយលោក Rodger ផងដែរនៅ King Power ក្នុងនោះមានលោក Kolo Toure ជាគ្រូបង្វិកទីមួយ លោក Chris Davie ជាជំនួយការគ្រូបង្វិក និងលោក Glen Driscoll ជាគ្រូបង្វិកកាយសម្ព័ន្ធ ។

ប្រវត្តិដឹកនាំរបស់លោក Brendan Rodger

គួរបញ្ជាក់ផងដែរថាលោកគ្រូបង្វិក Brendan Rodger មានវ័យ 46 ឆ្នាំ សញ្ជាតិ អៀកឡង់ រូបនេះបានចាកចេញពីក្លឹបក្នុងប្រទេសស្កុតឡេន Celtic មកចុះកិច្ចសន្យាជាមួយ Leicester  បន្ទាប់ពីបានដឹងនាំអោយ Celtic ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន 7 ក្នុងរយះពេល 2​ រដូវកាលកន្លះ ក្នុងនោះផងដែរលោកក៏ធ្លាប់ជាគ្រូបង្វិកក្លឹប Liverpool(2012-2015) និងក្លឹបផ្សេងទៀត ហើយលោកក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនទៀតផងដែរ ៕

ចុចបង្កើតអាខោន Win2888 លេងភ្នាល់បាល់ដ៏សំបូរបែប អាចលេង​ពី​១ដុល្លារឡើងទៅឈ្នះ ៥ម៉ឺនដុល្លារ ៕