មកដល់ពេលនេះខ្សែប្រយុទ្ធអង់គ្លេសHarry Kane នៅតែមានឈ្មោះជាកីឡាករខ្សែប្រយុទ្ធដែលក្លឹបយក្សអេស្បាញ Real Madrid ចង់បានព្រមជាមួយនឹង Neymar, Hazardនិង Dybala ផងដែរ។
ព័ត៌មានចុងក្រោយនេះបានបញ្ជាក់ទៀតថាក្លឹបអេស្បាញReal Madridនេះបានថែមទាំងបញ្ចេញកញ្ចប់លុយដល់ទៅ៣៤៥លានផោនផងដែរដើម្បីធ្វើការងារចចារជាមួយនឹងកីឡាករខ្សែប្រយុទ្ធទាំងនោះបើទោះបីជាក្នុងនោះដែរHarry Kaneទើបតែបានចុះកុងត្រារយៈវែងដល់ទៅ៦ឆ្នាំជាមួយនឹងក្លឹបក៏ដោយ។
គេជឿជាក់ថាដែរថាក្លឹបក៏នឹងត្រូវបញ្ចេញកីឡាករចាស់ៗមួយចំនួនចេញផងដែរដើម្បីធ្វើការទៅលើរឿងនេះដូចជាMarceloអាយុ៣០ឆ្នាំRamosអាយុ៣២ឆ្នាំModricអាយុ៣៣ឆ្នាំនិងBenzemaអាយុ៣១ឆ្នាំជាដើម៕
ប្រែសម្រួល:Lee