ភ្នំពេញ៖ ក្រោយការប្រកួតជាមួយកីឡាករថៃចាស់វស្សា សឹងមុនី រួចមកកីឡាករឆ្នើមរបស់កម្ពុជា រឿង សោភណ្ឌ បានជួបនូវបញ្ហាប្រេះឆ្អឹងម្រាមដៃ នឹងត្រូវបានគេលុបឈ្មោះចោលក្នុងការប្រកួតនៅសប្តាហ៍នេះ នៅស្ថានីយ៍ទូរទ្សន៍ស៊ីអិនស៊ី ។
ក្នុងបទសម្ភាសន៍ជាមួយ OBN Asia នាព្រឹកនេះ កីឡាកររឿង សោភណ្ឌ បានប្រាប់ថា តាមពិតសប្តាហ៍នេះខ្ញុំត្រូវឡើងសង្វៀនស៊ីអិនស៊ីមួយ ប្រកួតទៀត ប៉ុន្តេពេលនេះត្រូវបានលុបឈ្មោះហើយដោយសារតែបញ្ហារបួសប្រេះឆ្អឹងដៃឆ្វេងរបស់ខ្ញុំ ។
កីឡាករខ្លាំងម៉ាត់ ទាត់ និងសំបូរស្នៀតលើសង្វៀនប្រដាល់រូបនេះបាន បន្តថា បើគ្រូពេទ្យជំនាញឆ្នឹងផ្នែកបុរាណខ្មែរ បានប្រាប់ថា ឆ្អឹងដៃនេះ បាក់ហើយ ប៉ុន្តែខ្ញុំមិនទាន់បានទៅឆ្លុះអេកូបញ្ជាក់នៅឡើយនោះទេ ហើយក៏នឹងត្រៀមទៅផងដែរ ។
លោកបានបន្តថា របួសនេះធ្ងន់ធ្ងរដោយក្តាប់ទៅចុកៗ ក៏ព្រោះតែអំឡុងពេលប្រកួតជាមួយសឹងមុនី នៅទឹកដីបាត់ដំបង ប្រើដៃឆ្វេងវាយទៅកាន់ គូប្រកួតច្រើនពេក ដែលជាហេតុបណ្តាលឲ្យគ្រោះថ្នាក់ ។
ទោះបីជាយ៉ាងនេះ មានអ្នកស្នេហា កីឡា និងលោក កែវ រំចង់ អ្នកប្រដាល់ជួរមុខ ជូនពរឲ្យ រឿង សោភណ្ឌ ថែខ្លួនហូបរបស់ប៉ូវៗ ដូចជាសាច់ត្រីបន្លែ ដើម្បីរបួសឆាប់ ជាឡើងសង្វៀនប្រកួតសារជាថ្មីម្តងទៀត ដែលកំពុងរងចាំ៕




