ទំហំនៃឧស្សាហកម្មអវកាសរបស់ប្រទេសអូស្ត្រាលីនឹងកើនឡើងបីដងនៅត្រឹមឆ្នាំ២០៣០នេះបើតាមសម្តីរបស់លោក Karen Andrews រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្មនិងបច្ចេកវិទ្យា។
រដ្ឋាភិបាលអូស្ដ្រាលីទើបតែបានបង្កើតទីភ្នាក់ងារអវកាសជាតិរបស់អូស្ត្រាលីឬហៅកាត់ថាASAនៅឆ្នាំ២០១៨ប៉ុណ្ណោះ ដែលជាទីភ្នាក់ងារអវកាសជាតិដំបូងបង្អស់របស់ប្រទេសហើយការិយាល័យកណ្តាលរបស់ខ្លួនវិញគឺនឹងត្រូវបង្កើតឡើងនៅរដ្ឋធានី Adelaide ក្នុងឆ្នាំ២០១៩នេះ។
លោក Andrews បាននិយាយថាឧស្សាហកម្មអវកាសបច្ចុប្បន្នរបស់អូស្ត្រាលីមានទំហំតែ២,៧៩ពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយបានប្រើប្រាស់កម្លាំងបុគ្គលិកធ្វើការប្រមាណជា១០០០០នាក់។គោលបំណងធំតាមរយៈការចំណាយដ៏ធំលើកក្រោយនេះគឺដើម្បីពង្រីកវាឱ្យបាននៅត្រឹមឆ្នាំ២០៣០ទំហំធំជាងបីដងដែលវានឹងអាចមានតម្លៃប្រមាណជា៨,៦ពាន់លានដុល្លារនិងប្រើប្រាស់មនុស្សកើនដល់២០០០០នាក់ទៀតធ្វើការនៅក្នុងវិស័យនេះ៕
ប្រែសម្រួល:Lee