Naga World ចាញ់​ទក់សាច់ពីសំណាក់ក្លិប Ha Noi របស់វៀតណាម

0

ក្នុងការប្រកួតពានរង្វាន់ AFC Cup ក្លិប Naga World តំណាងឲ្យកម្ពុជាបានធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Hàng Đẫy Stadium របស់ក្លិប Ha Noi ដោយលទ្ធផលជារួមក្លិបតំណាងកម្ពុជា បានចាញ់ម្ចាស់ទឹកដីយ៉ាងស្ពឹកមុខ​ជាទីបំផុតក្នុងលទ្ធផល 10-0 ។​

ជាមួយលទ្ធផលទក់សាច់មិនធ្លាប់មាននេះ ឃើញថា​ស្ថិតិនៃការស៊ុតនិងគ្រប់គ្រងបាល់ មានដូចខាងក្រោមនេះ ៖
Ha Noi ស៊ុតចេញ ២៨ ជើង ចំគោលដៅ ១២ជើង ចំណែកកម្ពុជា ស៊ុត ៣ជើង ចំគោលដៅ ២ជើង ។ ដោយឡែកម្ចាស់ផ្ទះគ្រប់គ្រងបាល់លេង រហូតដល់ទៅ ៧២% ទល់នឹង ២៨% ។​

បញ្ជាក់ផងដែរថា Naga World ស្ថិតនៅក្នុងពូល F មានក្រុម Ha Noi (៣ពិន្ទុ),Tampines Rovers(៣ពិន្ទុ) , Yangon United (០ពិន្ទុ) ហើយសម្រាប់ការប្រកួតជម្រុះតាមពូលនេះកម្ពុជាស្ថិតនៅបាតតារាង៕