ក្លឹបបិសាចក្រហម Man United និងតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាកំពុងប្រជែងគ្នាក្នុងការចចារនាំយកកីឡាករប្រធានក្រុម AC Milan កីឡាករ Alessio Romagnoli ប៉ុន្តែក៏ត្រូវបានគេដឹងដែរថានឹងត្រូវរងចាំ Juventus ជាមុនសិន។
Chelsea បើទោះបីជាធ្លាប់បានធ្វើការទាក់ទងជាមួយនឹងកីឡាកររូបនេះមែនប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះក្លឹបបានទទួលរងពិន័យទិញចូលកីឡាករចំណូលថ្មីចំនួន២រដូវកាលដោះដូរជាប់គ្នាដែលជាហេតុធ្វើឲ្យ Man United ហាក់បីដូចជានាំមុខបន្តិចក្នុងការងារចចារលើកនេះ។
កីឡាករ Romagnoli គឺជាខ្សែការពារដែលអាចលេងក្រៅតំបន់ការពារផងដែរហើយក្នុងវ័យទើបតែ២៤ឆ្នាំកីឡាកររូបនេះត្រូវបានគេប្រដូចទៅនឹងកំពូលខ្សែការពារ Alessandro Nesta ផងដោយបច្ចុប្បន្នតម្លៃខ្លួនរបស់គេបានកើនឡើងទៅដល់៦០លានផោនទៅហើយ៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ ៕