ប្រភពដ៏ច្បាស់ការមួយបាននិយាយថាកីឡាករសំបូរបទពិសោធ Juan Mata កាន់តែជិតទៅដល់ការយល់ព្រមគ្នាក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហមខណៈដែលកុងត្រាចាស់មានសុពលភាពត្រឹមចុងបញ្ចប់រដូវកាលនេះប៉ុណ្ណោះ។
ក្រោយបន្តលេងនៅ Old Trafford មកហើយនោះ Mata និង Solkjare បានចាប់ផ្តើមការងារចចារគ្នារួចរាល់ហើយដោយជឿជាក់ថាលទ្ធផលវិជ្ជមាននឹងកើតឡើងចំពោះកីឡាករវ័យ៣០ឆ្នាំរូបនេះ។កុងត្រាថ្មីត្រូវបានគេជឿជាក់ថានឹងអាចមានរយៈពេល១ឆ្នាំឬរហូតដល់ឆ្នាំ២០២១។
ភ្នាក់ងាររបស់កីឡាករ Mata ដែលត្រូវជាឪពុករបស់ខ្លួនលោក Juan Snr ធ្លាប់បានបញ្ជាក់ថាកុងត្រាថ្មីដែលកីឡាករនឹងបន្តគួរតែត្រូវបានរក្សាប្រាក់កម្រៃដដែលប្រមាណជា១៧ម៉ឺនផោនក្នុងមួយសប្តាហ៍ហើយយ៉ាងហោចណាស់ក៏ត្រូវមានរយៈពេល៣ឆ្នាំទៀតដែរ៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 លេងភ្នាល់បាល់ដ៏សំបូរបែប អាចលេងពី១ដុល្លារឡើងទៅឈ្នះ ៥ម៉ឺនដុល្លារ ៕