វៀតណាមឲ្យកម្ពុជា២៥លានដុល្លារសាងសង់អាគាររដ្ឋបាលរដ្ឋសភាថ្មី

0

ភ្នំពេញ៖ប ន្ទាប់ពីបញ្ចប់ ជំនួបពិភាក្សាទ្វេភាគីរួចមក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៥។
ក្នុងចំណោមឯកសារទាំង៥នោះឯកសារទី៣និយាយពីអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោង សាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយ លោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។