កន្លងមកប្រធានក្លឹបលោក PSG និងអ្នកគាំទ្របានដឹងយ៉ាងច្បាស់ថាក្លឹបយក្សអេស្បាញ Real Madrid បានព្យាយាមដើម្បីចចារនាំយកកំពូលកីឡាករថ្លៃបំផុតលើលោក Neymar ត្រឡប់ទៅកាន់អេស្បាញវិញ។
ស្របពេលដែលក្លឹបអ្នកមានបារាំងមួយនេះនឹងអាចប្រឈមមុខទៅនឹងការដាក់ទោសពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោកប្រសិនបើរកឃើញថាក្លឹបប្រព្រឹត្តខុសទៅគោលការណ៍ច្បាប់ដែលនិយាយថាក្លឹបទាំងឡាយមិនអាចធ្វើការចំណាយទិញដូរកីឡាករលើសពីប្រាក់ចំណូលរបស់ខ្លួនបានឡើយនោះប្រធានក្លឹបលោក Nasser Al Khelaifi បានបញ្ជាក់ថាថ្មីទាំង Neymar និង Mbappe នឹងមិនទៅណាទាំងអស់ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។
ការផ្លាស់ទៅលេងជាមួយនឹងក្លឹបបារាំងPSGពីក្លឹបBarcelonaក្នុងតម្លៃខ្លួនបំបែកឯកទក្តកម្មពិភពលោក២០០លានផោនមួយកីឡាករវ័យ២៧ឆ្នាំរូបនេះបានប្រើប្រាស់ទំរង់លេងយ៉ាងល្អឥតខ្ជោះនិងការចាប់ដៃគូជាមួយនឹងកីឡាករឆ្នើមវ័យក្មេងបារាំងMbappeផងនោះបានធ្វើឲ្យក្លឹបយក្សReal Madridមិនទុកឧិកាសដ៏ល្អនេះចោលក្នុងការព្យាយាមចចារឡើយ៕
ប្រែសម្រួល:Lee