ការស្ទាបស្ទង់មតិបង្ហាញថាកីឡាករដែលអ្នកគាំទ្រBarcelonaចង់បានបំផុតមិនមែនNeymarឬKaneឡើយ

0

ក្រុមអ្នកគាំទ្រក្លឹបBarcelonaទាំងឡាយនាពេលចុងក្រោយនេះត្រូវបានគេធ្វើការស្ទាបស្ទង់មតិថាតើខ្សែប្រយុទ្ធរូបនេះដែលពួកគេចង់ឲ្យក្លឹបទិញយកមករួមក្លឹបនាពេលខាងមុខនោះប៉ុន្តែលទ្ធផលបានបង្ហាញទាំងគួរឲ្យភ្ញាក់ផ្អើលថាNeymarក្តីឬKaneក្តីសុទ្ធតែមិនមែនឡើយ។

Mbappeបានវ៉ាដាច់កីឡាករល្បីទាំងពីររូបទទួលបាលរហូតទៅដល់៤៨ភាគរយនៃតួលេខសរុបនៃការស្ទាបស្ទង់សរុបខណៈដែលកីឡាករគោលដៅធំៗរបស់ក្លឹបកន្លងមករបស់ក្លឹបមានដូចជាLewandowskiឬGriezmannផងមិនអាចប្រជែងជាមួយនឹងកីឡាករបារាំងរូបនេះឡើយ។

Mbappeវ័យ២០ឆ្នាំបានជួយជម្រើសជាតិបារាំងលើកពានពិភពលោកផងនិងកំពុងជួយPSGនាំមុខពិន្ទុដាច់ក្នុងការប្រជែងពានរង្វាន់កំពូលបារាំងផងក្រោយរកគ្រាប់បាល់បានរហូតទៅដល់២០ដងក្នុងការបង្ហាញខ្លួនតែ១៩ដងក្នុងរដូវកាលដំបូងឲ្យPSG៕

ប្រែសម្រួល:Lee
បង្កើតគណនី Win2888 ដោយមានការលេងភ្នាល់បាល់យ៉ាងច្រើន លេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕