ភ្នំពេញ ៖ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបសំបុកគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតក្នុងខណ្ឌចំការមន ដោយក្នុងនោះ បានធ្វើការឃាត់ខ្លួនបុគ្គលិកនិងជនសង្ស័យជាង ៣០០នាក់ និងដកហូតថ្នាំញៀនយ៉ាងច្រើនផងដែរ ៕



