Arsene Wenger ថាបាត់បង់ Ramsey ជារឿងមួយធ្ងន់ធ្ងរ​សម្រាប់កាំភ្លើងធំ​

0

Arsene Wenger អតីតគ្រូកាំភ្លើងធំ បានជឿជាក់ថា ការចាកចេញរបស់ Aaron Ramsey ទៅកាន់ Juventus ជារឿងខកចិត្តមួយ ហើយក៏ជារឿងសោកស្តាយបំផុតសម្រាប់កាំភ្លើងធំ ដែលពិបាកស្វែងរកខ្សែការពារ​ល្អដូចជារូបគាត់ ។ នេះបើតាមអតីតគ្រូបង្វឹករូបនេះ ថ្លែងប្រាប់ Sky Sport ។​
Ramsey បានប្រកាសថា គាត់បានសម្រេចចិត្តផ្លាស់ទៅកាន់ទីក្រុង តូរីន ហើយក៏បានកុងត្រារយៈពេល ៤ឆ្នាំរួចរាល់ហើយ ជាមួយក្រុមជើងខ្លាំង Juventus​ នាចុងបញ្ចប់រដូវកាលនេះ ។​
ជាមួយបញ្ហាបាត់បង់កីឡាករសញ្ជាតិវែលនេះ លោក Arsene Wenger បានបញ្ជាក់ថា កីឡាករនេះបានលេង​ក្រោមការដឹកនាំគាត់ រយៈពេល ១០ឆ្នាំ ហើយការបាត់បង់គាត់រឿង​ដ៏ធ្ងន់ធ្ងរមួយសម្រាប់ ពហុកីឡដ្ឋាន Emirates ។​ គាត់ជាកីឡាករអស្ចារ្យ និងមានគុណភាពឆ្ពោះទៅមុខ ហើយពិបាកស្វែងរកកីឡាករ​ដែលល្អដូចជារូបគាត់នាពេលបច្ចុប្បន្ន៕

បង្កើតគណនី Win2888 នៅទីនេះ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ៥ម៉ឺនដុល្លារ៕