គ្រូ Chelsea ត្រូវការជ័យជំនះខណៈ ManUtd កីឡាកររបួសច្រើន

0

លោក Solskjear អវត្តមានកូនក្រុមចំនួន 6 រូបក្នុងការប្រកួតក្របខណ្ឌ FA Cup ជាមួយនិង Chelsea នារាត្រីនេះ Anthony Martial និង Lingard រងរបួលក្នុងជំនួប PSG ដោយបរាជ័យក្រោមថ្វីជើង PSG ក្នុងលិទ្ធផល 0 ទល់ 2 កីឡាករទាំង2រូបត្រូវសម្រាករយះពេល 3 សប្តាហ៍ ខណៈពេលដែលកីឡាករ 3 រូបទៀតក៏កំពុងស្ថិតក្នុងការព្យាបាលមានដូចជា Antonio Valencia, Marcos Rojo និង Matteo Darmian ចំណែកកីឡាករមួយរូបទៀត Phil Jones គេអាចសម្មត់ថាអវត្តមានដោយមិនឃើញធ្វើដំណើរទៅកាន់ទីក្រុងឡុង៍កាលពីថ្ងៃអាទិត្យ ។

លោក Solskjear បានត្រៀមកីឡាករយុវជន 2 រូបក្នុងរាត្រីនេះ សម្រាប់អ្នកចាំទីអាចរំពឹងថានឹងដាក់កីឡាករ Romero ជំនួសដំណែង De Gea បន្ទាប់ពីមើលឃើញថា De Gea ហាក់ធ្លាក់ទំរង់លេង ក្រៅពីនេះ Diago Dalot, Luke Shaw ជាជម្រើសការពារយ៉ាងសាកសម ចំណែកតំបន់បំរើ Ander Herrra, Nemanja Matic, Paul Pogba ជ័យជំនះ2ប្រកួតក្នុង FA Cup ដែលដឹកនាំដោយលោក Solskjear គឺមិនមានវត្តមាន Marcus Rashford នោះទេ Lukaku, Juan Mata និង Alexis Sanchez អាចនឹងត្រូវជ្រើសរើសសម្រាប់ 11 នាក់ដំបូងរបស់លោក Solskjear ។

ចំណែកតោខៀវវិញកំពុងដាក់សំពាធដល់លោកគ្រូ Sarri បន្ទាប់ពី Zidane អាចនិងជំនួសតំណែងរបស់លោក លោក Sarri ទាមទារជ័យជំនះអោយខានតែបាននារាត្រីនេះដើម្បីរក្សាកៅអីជាគ្រូបង្វិក ។ កីឡាករខ្សែប្រយុទ្ធវ័យ18 ឆ្នាំ សញ្ជាតិអង់គ្លេស Hudson-Odoi ដែលចរចារដោយក្លឹប Bayer Munich ក្នុងតំលៃខ្លួន 35លានផោន អាចនិងបង្ហាញខ្លួននារាត្រីនេះបន្ទាប់ពីអ្នកគាំត្រតោខៀវចង់អោយកីឡាកររូបនេះសហការណ៍ជាមួយ Eden Hazard និង Higuain កីឡាករ Hudson-Odoi បានបង្ហាញខ្លួន 6 នាទីចុងក្រោយកាលពីប្រកួតមុនក្នុងក្របខណ្ឌ Europa League នេះជាការបង្ហាញខ្លួនលើកទី2របស់គាត់ក្នុងខែនេះ ការវិលត្រលប់របស់ N’Golo Kante ដែលជាពីមុនជាខ្សែការពារទើបឡើងទៅកាន់តំបន់បំរើ ជាមួយគ្នានេះកីឡាកររបស់តោខៀវ Chelsea ហាក់មិនមានបញ្ហាកីឡាករសំខាន់ៗនោះទេ ។

កីឡាករ Hudson-Odoi

វាជារឿងមួយដ៏លំបាកសម្រាប់បីសាចក្រហម Manchester United ដែលបាត់បង់កីឡាករសំខាន់ៗជាច្រើនហើយជាភ្ញៀវថែមទៀតផង ខណៈដែលលោកគ្រូ Sarri ត្រូវទាមទារជ័យជំនះដាច់ខាតដើម្បីរក្សាដំណែងជាគ្រូបង្វិក យ៉ាងណាមិញដំណែងលោក Solskjear ក៏រង្គើរខ្លះៗហើយបន្ទាប់ពីចាញ់ PSG ក្នុងទឹកដីរបស់ខ្លួនស្របពេលមិនទាន់ក្លាយជាគ្រូបង្វិកកុងត្រាជាមួយបីសាចក្រហមនៅឡើយ ។

លោកគ្រូ Maurizio Sarri

ក្នុងរាត្រីនេះហាក់ដូចមិនមែនជាការប្រយុទ្ធរវាង Chelsea និង​ Manchester United នោះទេបែរជាការប្រយុទ្ធដ៏ក្តៅគគុករវាងលោក Sarri និងលោក Solskjear ទៅវិញ ការប្រកួតធ្វើឡើងក្នុងកីឡាដ្ឋាន Stamford Bridge វេលាម៉ោង 2:30 យប់នេះម៉ោងនៅកម្ពុជា៕

ចុចទីនេះ បង្កើតគណនី Win2888 ស្រួលៗ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារ អាចឈ្នះ រហូត៥ម៉ឺនដុល្លារ៕