តាមរយៈការកែសម្រួលច្បាប់ថ្មីជប៉ុនបន្តផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជា

0

ភ្នំពេញ៖ លោក អ៊ិ​ត​ សំ​ហេ​ង​​រ​ដ្ឋ​ម​ន្រ្តី​ក្រសួ​ង​កា​រ​ងា​រ​និ​ង​ប​ណ្ដុះ​បណ្ដា​ល​វិ​ជ្ជា​ជី​​វៈ​បា​ន​លើក​ឡើ​ង​ថា​តា​ម​រ​យៈ​កា​រ​កែ​ស​ម្រួ​ល​ច្បា​ប់​ថ្មី​ជ​ប៉ុនអនុញ្ញាតិឱ្យពលករអាចដាក់ពាក្យទទួលបានទិដ្ឋា​កា​រកា​ងា​រ​ (​W​o​rk​i​n​g​V​i​s​a)​ដែ​ល​ពី​មុ​ន​ព​លក​រ​ទ​ទួ​ល​បា​ន​ត្រឹ​ម​តែជា​ក​ម្ម​សិ​ក្សា​កា​រី​ប៉ុ​ណ្ណោះ​ខ​ណៈ​ប្រ​ព័​ន្ធ​ថ្មីនេះ​នឹ​ង​​​ផ្ត​​ល់​​​ឱ​​កា​ស​ដល់​ព​ល​ក​រ​កំ​រិ​តជំ​នា​ញ​និ​ង​​កំ​​រិ​​​ត​​​ប​​​ច្ចេ​​​ក​​​ទេ​ស​​​អាច​ចូ​ល​ទៅ​បំ​ពេញ​ត​ម្រូ​វ​កា​រ​ក​ង្វះ​ខាត​ក​ម្លាំ​ង​ព​ល​ក​ម្ម​ទៅប្រ​ទេ​ស​ជ​ប៉ុ​ន​ប​​ន្ថែ​ម​ទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hidehisa Horinouchi អគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ” លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាជាពិសេសផ្តលឱកាសដល់កម្មសិក្សាការីកម្ពុជាទៅហាត់ការនៅប្រទេស ជប៉ុន ដែលមកដល់បច្ចុប្បន្ននេះ ប្រមាណជាង ៩ពាន់នាក់។
ជាមួយគម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើការនៅប្រព័ន្ធថ្មី ក្នុងទទួលយកពលករពីប្រទេសនានា ទៅធ្វើការ នៅជប៉ុន នាខែមេសា ឆ្នាំ២០១៩ នេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាជាឱកាសដ៏ល្អមួយ ដែលប្រទេសទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ខាងជប៉ុននឹងទទួលបាននូវកម្លាំងពលករពីកម្ពុជាទៅបំពេញនូវតម្រូវការក្នុងវិស័យជាច្រើនហើយកម្ពុជានឹងមានលទ្ធភាពក្នុងការផ្តល់ឱកាសបន្ថែមទៅដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសនូវការងាររបស់ខ្លួនតាមចំណងចំណូលចិត្តរបស់ពួកគេ ដើម្បីទទួលបាននូវការងារដែលមានប្រាក់ខែខ្ពស់រួមទាំងចំណេះដឹងនិងវិជ្ជាជីវៈជូនដល់ពួកគាត់ថែមទៀត ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចំរើនថែមទៀត។
ភាគីទាំងពីរបានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ តាមការគ្រោងទុកឯកឧត្តមរដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យួ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩៕