Jose Mourinho អាច​ទទួលការងារនៅលីកកំពូលបារាំង ក្រោយបង្ហាញវត្តមានយប់មិញ

0

លោក Jose Mourinho ត្រូវបានគេសង្ស័យថាអាចនឹង​ទទួលការងារនៅលីកកំពូលរបស់បារាំង ខណៈដែលបង្ហាញវត្តមាន នៃការប្រកួតក្នុងទឹកដី ក្លិប Lille យប់មិញស្វាគមន៍ Montpellier ។​
លោក jose ត្រូវបានក្លិប Man Utd ស្នើសុំការដកចេញ កាលពីខែធ្នូកន្លងទៅ ។ ក្នុងការបង្ហាញវត្តមាននៅទឹកដីបារាំង អតីតគ្រូបិសាចក្រហម នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំអាច​ស្រមើស្រមៃខ្លួនខ្ញុំជាគ្រូបង្វឹកនៅ Lique 1 ។
លោក Mourinho កន្លងទៅបានធ្វើការច្រានចោលធ្វើជាគ្រូបង្វឹកនៅ Benfica ។
គ្រូបង្វឹកសញ្ជាតិព័រទុហ្កាលនេះបានបន្តថា ខ្ញុំជាបុរសដែលចូលចិត្តធ្វើការងារ ក្រៅតំបន់​ ជាពិសេស ៤ប្រទេសផ្សេងគ្នាកន្លងទៅ ខ្ញុំចូលចិត្តសិក្សា ពីវប្បធម៌ ហើយធ្វើការងារថ្មីជាមួយពានថ្មី ដែលជាបទពិសោធន៍ដ៏អស្ចារ្យ។ លោកថា បច្ចុប្បន្នកំពុងបន្តវិវត្តន៍ខ្លួនឲ្យប្រសើរ​ជាងនេះ ហើយក៏កំពុង គិតរាល់ថ្ងៃ​ជាមួយអាជីពបច្ចុប្បន្ន វា​គឺជាសេចក្តីប្រាថ្នា ប៉ុន្តែពេលនេះមិនមែនជាពេលដែលត្រូវនិយាយជាមួយក្លិបនោះទេ
ចុចទីនេះ បង្កើតគណនី Win2888 ស្រួលៗ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារ អាចឈ្នះ រហូត៥ម៉ឺនដុល្លារ៕