ប្រែប្រួលខ្លាំង ! Real ចាញ់ Girona យប់មិញ (មានវីដេអូខ្លី)

0

អេស្ប៉ាញ៖ នៅទីបំផុត Real Madrid បានចាញ់ក្លិប Girona ក្នុងទឹកដីរបស់ខ្លួនក្នុងការប្រកួតនារាត្រីយប់មិញនេះ ក្នុងលទ្ធផល 1-2 ក្នុងការប្រកួតពានលីគកំពូលអេស្ប៉ាញ La Liga ។​
ទោះបីជានាទីទី២៥ កីឡាករ Casemiro រកគ្រាប់បាល់បានដោយការតែតក្តី ប៉ុន្តែ​នៅនាទី ៦៥ កីឡាករ Cristhian Stuani របស់ Girona មានឱកាស ស៊ុតបាល់ពិន័យ​១១ម៉ែត្រ​ក្រោយពីប៉ះដៃ Ramos ក្នុងតំបន់ប្រអប់សំខាន់ ។ នៅនាទី ៧៥ កីឡាករ Portu បានតែត​ជួយឲ្យ Girona នាំមុខ​ជាថ្មី ដែលឈ្នះបណ្តោះអាសន្នលើ Real ខណៈនាទី​៩០ កីឡាករ Sergio Ramos ទទួលបានកាតក្រហម ។
លទ្ធផលរួម គឺ Real Madrid បានចាញ់ក្នុងទឹកដីរបស់ខ្លួនយ៉ាងអាម៉ាស​ ជាទីបំផុត ក្នុងលទ្ធផល 1-2 ធ្លាក់មកលេខ ៣ មាន​ ៤៥ ពិន្ទុ កាន់តែ​ឆ្ងាយគម្លាតពិន្ទុជាមួយ Barcelona មាន ៥៤ ពិន្ទុ ៕
ចុចទីនេះ បង្កើតគណនី Win2888 ស្រួលៗ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារ អាចឈ្នះ រហូត៥ម៉ឺនដុល្លារ៕
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=hqUaB8sIccQ