លោក Zidane ត្រូវបានគេជួបនៅប្រទេសអង់គ្លេសជាញឹកញយទាំងទីសាធារណៈ និងការញាំអាហារពេលល្ងាចជាមួយ David Backham ជាដើម ។បន្ទាប់ពីគ្រូបង្វិកបច្ចុប្បន្នរបស់តោខៀវ Chelsea លោក Maurizio Sarri បានដឹងនាំក្រុមតោខៀវចាញ់ក្លឹប Manchester City ក្នុងលិទ្ធផលពិន្ទុ 6 ទល់ 0 ដែលលិទ្ធផលនេះបានធ្វើអោយលោក Sarri អាចនឹងត្រូវក្លឹបពិចារណាក្នុងការផ្លាស់ប្តូរ ស្របតាមព័ត៌មានអំពីការទាក់រវាងក្លឹបតោខៀវជាមួយលោក Zidane ត្រូវបានលេខឡើងជាច្រើនដង ពេលនេះលោក Zidane បានប្រាប់ទៅកាន់តោខៀវថា លោកនឹងយល់ព្រមធ្វើការអោយ Chelsea ប្រសិនបើនៅមានវត្តមានកីឡាករ Eden Hazard ព្រមទាំងផ្តល់ដល់រូបលោក 200លានផោន ក្នុងការដោះដូរកីឡាករ ។
បើសិនសិនជាលោកពិតជាអាចជំនួសដំណែងលោក Sarri បានមែន លោកមានបំណង 3 គឺ ៖
1 បន្តកិច្ចកុងត្រាថ្មីសម្រាប់កីឡាករ Eden Hazard និងរក្សាកីឡាកររូបនេះដើម្បីជួយអោយក្រុមរឹងមាំ
2 តម្រូវទឹកប្រាក់ 200លានផោន ដើម្បីផ្លាស់ប្តូរកីឡាករ និងលក់កីឡាករមួយចំនួនដែលមិនសមស្រប
3 និងជម្រើសពិសេសសំខាន់ដែលត្រូវនិយាយជាមួយនាយកតោខៀវលោក Marina Granovskaia
គួរបញ្ជាក់ផងដែរថាលោក Zidane បានដឹកនាំ Real Madrid អោយឈ្នះពាន UEFA Champion League 3 រដូវកាលជាប់ៗគ្នា ។
លោក Sarri ហាក់មានសំពាធកាន់តែធ្ងន់ឡើងៗ ដែលត្រូវប្រឈមនិងពាន FA Cup ប៉ះជាមួយបីសាចក្រហម Manchester United យប់នេះ និងការប្រកួត Carabao Cup វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Manchester City នៅថ្ងៃទី 24 ខែកុម្ភះ ។
ប្រភពស្និតស្នាលនិងលោក Zidane បានប្រាប់មកកាន់សារព័ត៌មានថា លោកZidane មិនរំពឹងថានិងទទួលបានការងារនោះទេ លោកគោរពដល់លោក Sarri ដែលបច្ចុប្បន្នជាគ្រូបង្វិកតោខៀវ លោកបន្តទៀតថា គាត់ដឹងថាប្រសិនបើលោក Sarri ឈ្នះពាន Carabao Cup និង FA Cup ហើយអាចជាប់ជំរើស Champion League នៅរដូវកាលក្រោយ ពិតណាស់និងមិនមានអ្វីកើតឡើងឡើយ ប៉ុន្តែប្រសិនមិនអាចយកឈ្នះលើត្រកូល Manchester ក្នុងសប្តាហ៍នេះបានទេលោក Sarri អាចនឹងខកចិត្តកាន់តែធ្ងន់ ។ លោក Sarri បានប្តេជ្ញាថាលោកមិនផ្លាស់ប្តូរទំរង់លេងរបស់គាត់ទេ បើទោះជាចាញ់ Manchester City 6-0 ក៏ដោយ លោក Sarri បានដឹកនាំ Chelsea ចាប់ពីខែ កក្កដា ឆ្នាំ 2018 មក បន្ទាប់ពីការបណ្តេញគ្រូបង្វិកចាស់លោក Antonio Conte ក្រោមការដឹកនាំរបស់លោក Sarri ចំនួន 41 ប្រកួត ឈ្នះ 27 ស្មើរ 6 ចាញ់ 8 ៕