អគ្គីភ័យបានឆាបឆេះផ្ទះសម្បែងជាង 200ខ្នង នៅកំពង់ផែ Chittagong ប្រទេសបង់ក្លាដេស នៅថ្ងៃអាទិត្យនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 8នាក់ និងរងរបួសជាង 50នាក់។ មន្ត្រីពន្លត់អគ្គីភ័យម្នាក់បាននិយាយថា ភ្លើងឆេះអាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។
ប្រទេសបង់ក្លាដេស គឺជាប្រទេសក្រីក្រ ដែលមិនសូវគោរពបទដ្ឋានសុវត្ថិភាព ហើយគ្រោះថ្នាក់កើតឡើងជារៀងរាល់ឆ្នាំ។ គួររំលឹកឡើងវិញដែរថា កាលពីឆ្នាំ 2013 ការដួលរលំរោងចក្រ Rana Plaza ក្នុងប្រទេសមួយនេះ បានសម្លាប់កម្មករជាង 1,100នាក់៕