ការប្រកួតជើងទឹ២នៃក្របខណ្ឌChampion Leagueក្លឹបអ្នកមានបារាំងនឹងត្រូវធ្វើដំណើរមកជួបម្ចាស់ផ្ទះ
បិសាចក្រហមMan Unitedដែលកំពុងឡើងជើងខ្លាំងក្រោមការដឹកនាំរបស់លោកOle Solkjare។
បាត់បង់ឧិកាសជ័យជំនះក្នុងទឹកដីរបស់ខ្លួនកាលពីប្រកួតលើកទី១ក្រោយត្រឹមបានទទួលពិន្ទុស្មើផងនិងខណៈដែល
ខ្សែប្រយុទ្ធសំខាន់ៗដូចជាNeymarនិងCavaniកំពុងរងរបួសផងPSGហាក់បីដូចជាបាត់បង់ឧិកាសខ្លះហើយដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

គ្រូបង្វឹកក្លឹបលោកThomas Tuchelនៅមុនការប្រកួតនេះក៏បានលើកឡើងអំពីក្តីបារម្ភរបស់ខ្លួនក្នុងពេល
ប្រកួតដោយអវត្តមានកីឡាករខ្សែប្រយុទ្ធទាំងពីរនេះហើយលើសពីនេះលោកក៏បានលើកឡើងអំពីកីឡាករ២រូបរបស់
បិសាចក្រហមMan Unitedដែលលោកជឿជាក់ថានឹងអាចបង្កជាគ្រោះថ្នាក់ដល់ខ្សែការពាររបស់PSGនោះគឺ
ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងRashfordចាប់ដៃគ្នាជាមួយនឹងខ្សែបម្រើបារាំងPogba៕
ប្រែសម្រួល: Lee
