ក្រោយការស្រង់សាកសពរបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនEmiliano Salaរួចមកក្រុមគ្រូពេទ្យបានធ្វើការត្រួត
ពិនិត្យស្នាមក្រយ៉ៅដៃរបស់សាកសពនិងបញ្ជាក់ថាជាកីឡាករវ័យ២៨ឆ្នាំរូបនេះពិតមែន។
លើសពីនេះការសិក្សាពីសំណាក់ក្រុមអ្នកជំនាញបានអះអាងថាការស្លាប់របស់Salaនៅពេលដែលយន្តហោះរបស់គេ
ធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី២១ខែមករាកន្លងមកនោះបានបង្ហាញថាគេបានស្លាប់ដោយសាររបួសត្រង់ចំណុចក្បាលនិងទ្រូងខ្លាំងជាងគេបំផុត។
គួរឲ្យដឹងទៀតដែរថាប្រតិបត្តិការតាមស្វែងរកពីឡុតយន្តហោះឯកជនធន់ស្រាលនេះនៅតែបន្តនៅឡើយខណៈដែលក្រុមគ្រួសារបានធ្វើការស្វែងរកមូលនិធីបន្ថែមក្នុងការធ្វើការងារមួយនេះ៕
ប្រែសម្រួល: Lee