ការប្រកួតជើងទី១រវាងបិសាចក្រហមMan United និងក្លឹបអ្នកមានបារាំងPSGក្នុងក្របខណ្ឌChampion Leaugeនឹងប្រព្រឹត្តទៅនាព្រឹកព្រលឹមថ្ងៃពុធស្អែកនេះហើយខណៈដែលម្ចាស់ផ្ទះបានជួបជុំគ្នារួចហើយនៅឯសណ្ឋាគារ
Hilton Garden Hotelតាំងតែពីយប់ថ្ងៃចន្ទ។

ក្នុងនោះអ្វីដែលគេអាចមើលឃើញទៀតនោះគឺកីឡាករ Marcus Rashford និង Victor Lindelof សុទ្ធសឹងស្ថិតក្នុងវត្តមានជាមួយនឹងក្រុមដែលនឹងត្រូវប៉ះPSGទោះបីជាមិនបានបង្ហាញខ្លួននៅក្នុងជ័យជម្នះនៅក្រុម Fulham កាលពីចុងសប្តាហ៍ក៏ដោយហើយកីឡាករប្រេស៊ីលFred ក៏ត្រូវបានគេជឿជាក់ថានឹងបញ្ចូលក្នុងក្រុមប្រកួតលើកនេះផងដែរ។
ការប្រកួតជើងទី១បានត្រឹមលទ្ធផលស្មើពេលបិសាចក្រហមស្ថិតនៅក្រោមការដឹកនាំរបស់លោកJose Mourinhoបានធ្វើឲ្យក្លឹបមានឧិកាសកាន់តែច្រើននៅក្នុងការប្រកួតក្នុងទឹកដីលើកនេះជាពិសេសខណៈដែលក្លឹបក្រោមការដឹកនាំថ្មីរបស់លោកSolkjareហាក់មានទំរង់ឡើងខ្លាំងបែបនេះផងនោះ៕
ប្រែសម្រួល: Lee
