Rashford រឺ Mbappe រាត្រីនេះ?

0

ជំនួប Manchester United និង Paris Saint-Germain ក្នុងក្របខ័ណ្ឌ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយក្នុងរាត្រីថ្ងៃទី 12​ ឈានចូលថ្ងៃទី 13 វេលាម៉ោង 3 ទៀបភ្លឺម៉ោងក្នុងប្រទេសកម្ពុជា កីឡាករលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup 2018 Kylian Mbappe ត្រូវបានគេលើកឡើងថា​ ជាកីឡាករដែលអាចជំនួសដំណែង Messi និង C-Ronaldo បានបន្ទាប់ពីកីឡាករពីររូបនេះចូលនិវត្តន៍ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេង Marcus Rashford ក៏មានសមត្ថភាពមិនធម្មតាដែរ ។

កីឡាករ Rashford អាចរកគ្រាប់បាល់បានគ្រប់ការប្រកួតដំបូងរបស់គាត់ ទាំងការប្រកួត English Premier League ទាំងការប្រកួត Europe និងការប្រកួតអោយជំរើសជាងអង់គ្លេស ចំណែកកីឡាករ Mbappe ជាកីឡាករពិសេសបំផុតរបស់​ Monaco ដែល PSG ចាយលុយយ៉ាងសម្បើមដើម្បីយកកីឡាកររូបនេះ កីឡារកររូបនេះជួយបារាំងបានពាន World Cup 2018 ហើយក៏ជាកីឡាករឆ្នើមវ័យក្មេងលើពិភពលោក ។

Mabppe ជាកីឡាករដែលឆ្លាតវៃចេះផ្លាស់ប្តូរស្ថានការណ៍ពេលប្រកួត កីឡាកររូបនេះមានសន្ទុះលឿន ហើយក៏ជាប់ឈ្មោះជាកីឡាករល្បឿនលឿនក្នុងពិភពបាល់ទាត់ មិនត្រឹមតែលឿនទេការគ្រប់គ្រងបាល់ ញ៉ាក់គូរប្រកួត ក្បាច់ចង្កេះ និងការរកគ្រាប់បាល់ថែមទៀតផង ។

Rashford ក៏លឿនមិនធម្មតាដែរ ជំនាញនិងចលនាលឿនមានសមត្ថភាពអូសចូលតំបន់គ្រោះថ្នាក់និងការបញ្ចប់ទី កីឡាកររូបនេះមិនត្រឹមតែលេខ 9 ទេ តែគាត់លេងគ្រប់តំបន់ដោយប្រើល្បឿននិងបញ្ញារបស់គាត់ ។

Rashford អាយុ 21​ឆ្នាំ ជាប់ឈុតធំ Manchester United កាលពីឆ្នាំ 2015 ដោយ 100 ប្រកួតរកបាន 26 គ្រាប់ និងឈុតធំប្រទេសអង់គ្លេសកាលពីឆ្នាំ 2016 31ប្រកួត រកបាន 6 គ្រាប់ តំលៃខ្លួនដែល Real Madrid ចរចារ 100លានផោន ។

Mbappe អាយុ 20ឆ្នាំ កំពស់ 178​cm ផ្តើមចេញពី Monaco ឆ្នាំ 2015​ ដល់ 2018 ដោយ 41 ប្រកួតរកបាន 16 គ្រាប់ ផ្ទេរមក PSG ក្នុងឆ្នាំ 2017  ដល់បច្ចុប្បន្ន 44 ប្រកួត រកបាន 31 គ្រាប់ ឈុតធំរបស់ប្រទេសបារាំងឆ្នាំ 2017 ដោយ 28 ប្រកួត រកបាន 10គ្រាប់ ដែលតំលៃខ្លួន PSG ទិញផ្តាច់កុងត្រាពី Monaco ក្នុងតំលៃ 158លានផោន ជាប់ឈ្មោះជាកីឡាករវ័យក្មេងដែលមានតំលៃខ្លួនខ្ពស់ជាងគេបំផុតលើពិភពលោក បច្ចុប្បន្នតំលៃខ្លួនកីឡាកររូបនេះត្រូវបានប៉ាន់ស្មានថា 175លានផោន ។

យើងសង្កេតឃើញថាកីឡាករ Mbappe លេចធ្លោជាងកីឡាករ Rashford តែការប្រកួតបាល់ទាត់គឺការប្រកួតជាក្រុម ។បីសាចក្រហមពិតជាធ្វើបានល្អដោយ 11 ប្រកួតចុងក្រោយនេះមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ការផ្លាស់ប្តូរទំរង់លេង90ដឺក្រេរ បន្ទាប់ពីការចូលមកគ្រប់គ្រងបណ្តោះអាសន្នរបស់ Solskjear ក្រោយពេលក្លឹបបណ្តេញលោក Jose Mourinho ចំណែក PSG ត្បិតតែធ្វើបានល្អសម្រាប់លីកក្នុងប្រទេសបារាំង តែក្រុមបារាំងនេះមិនមានបទពិសោធន៍ច្រើនក្នុង UEFA Champion League នោះទេ អ្វីដែល PSG ត្រូវប្រឈមរាត្រីនេះគឺ ខ្សែប្រយុទ្ធតំលៃខ្លូនថ្លៃជាងគេបំផុតក្នុងពិភពបាល់ទាត់ Neymar ត្រូវបានអវត្តមាន មិនតែប៉ុន្នោះកីឡាករ Cavani ក៏ត្រូវបានអវត្តមានផងដែរដោយរងរបួសក្រោយ ជាមួយក្លឹប Bordeaux ៕

ចុចចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕