ខ្សែបម្រើសញ្ជាតិវេលស៍ Aaron Ramsey បានបញ្ជាក់កាលពីថ្ងៃចន្ទថាគាត់នឹងចាកចេញពី Arsenal នៅចុងរដូវកាលនេះដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាដំណាក់កាលដំបូងជាមួយនឹងក្លឹបនៅថ្ងៃទី១ ខែកក្កដាសម្រាប់រយៈពេល៤ឆ្នាំជាមួយនឹងប្រាក់ឈ្នួលដែលពាក្យចចាមអារាមថានឹងមានតម្លៃរហូតទៅដល់៣២៥០០០ ផោនក្នុងមួយសប្តាហ៍។

Ramsey ត្រូវបានគេចុះព័ត៌មានជាច្រើនថានឹងចាកចេញពី Arsenal តាំងតែពីរដូវស្លឹកឈើជ្រុះចុងក្រោយនៅពេលដែលកិច្ចពិភាក្សារវាងកីឡាករនិងក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានធ្វើឱ្យគាត់មានសេរីភាពក្នុងការចរចាជាមួយក្លិបផ្សេងទៀតចាប់ពីថ្ងៃទី១ខែមករា។
រហូតមកដល់ពេលនេះRamsey បានបង្ហាញខ្លួនក្នុងលីកឲ្យកាំភ្លើងធំArsenalចំនួន២៥០លើកមកហើយនិងស៊ុតបញ្ចូលទីបានទៅដល់៣៨គ្រាប់៕
ប្រែសម្រួល: Lee
