Aaron Ramsey បានយល់ព្រមចុះកុងត្រារួចរាល់ហើយ ដែលគេហៅថាពិធីចុះកុងត្រាមុនរដូវកាល យល់ព្រមចូលរួមប្រកបអាជីបជាមួយ Juventus ចុងបញ្ចប់រដូវកាលនេះ។
កីឡាករសញ្ជាតិវែលរូបនេះ នឹងបញ្ចប់ការរួមអាជីបរយៈពេលវែងជាមួយកាំភ្លើងធំ ដោយយល់ព្រមកុងត្រារយៈពេល ៤ឆ្នាំ ជាមួយក្លិបសេះបង្កង់ Juventus ក្នុងទំហំទឹកប្រាក់ប្រចាំសប្តាហ៍ ៤សែនផោន ។
Ramsey នឹងផុតកំណត់ជាមួយ ពហុកីឡដ្ឋាន Emirates Stadium ក្នុងខែមិថុនា ក្រោយពីចូលរួមអាជីពរយៈពេល ១១ឆ្នាំ ជាមួយក្លិបកាំភ្លើងធំ ។
ទោះបីជាយ៉ាងនេះក្តី ក្រោយការចូលមកកាន់កាប់តំណែងរបស់ Unai Emery គ្រូបង្វឹកនេះមើលមិនឃើញសមត្ថភាពកីឡាករបម្រើរូបនេះ ហើយនឹងបន្តតំណែងលេងនៅទឹកដីអ៊ីតាលីវិញ។
Bayern Munich, Paris Saint-Germain និង Real Madrid ក៏បានចាប់អារម្មណ៍ទាក់ទងចង់បាន ប៉ុន្តែពេលនេះ Juventus បានធានាបំណង ប្រាថ្នារបស់ខ្លួន ដោយចុះកុងត្រាមុនបញ្ចប់រដូវកាល ធានាទៅកាន់ទឹកដីអ៊ីតាលី។