អង់គ្លេស៖ Harry Kane និង Dele Alli បានចូលហ្វឹកហាត់វិញហើយ ជាមួយ Tottenham ប៉ុន្តែសម្រាប់ Eric Dier នឹងអវត្តមានសម្រាប់ការប្រកួត ជាមួយ The Fox នាថ្ងៃអាទិត្យនេះ។
កីឡាករឆ្នើមពីររូបខាងលើបានអវត្តមានការប្រកួត ដោយសារតែបញ្ហារបួសកជើង និងសរសៃពួរជើង ហើយប្រធានក្រុមជម្រើសជាតិអង់គ្លេស រំពឹងថា នឹងអវត្តមានរហូតដល់ខែ មីនា បន្ទាប់ពីមានរបួសពេលប៉ះជាមួយ បិសាចក្រហម កាលពីខែមុន។
ហើយមុនឈានដល់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្នុងពានយូហ្វាឆាមពានលីក ពេលប៉ះជាមួយ Dormund កីឡាករ Kane បានជំរុញលោក ឲ្យចូលហ្វឹកហាត់វិញ ដោយស្តារបញ្ហាជាមួយ Alli ។
ដោយឡែកខ្សែប្រយុទ្ធស្លាបខាងឆ្វេង Ben Davies ក៏កំពុងត្រលប់មកកាន់ទីលានវិញ ក្រោយរបួសក្រលៀន ហើយខ្សែប្រយុទ្ធ Vincent Janssen មិនអាចលេងជាមួយ Leicester បានទេ ដោយសារបញ្ហារបួសជង្គង់។