អង់គ្លេស៖ Ole Gunnar Solskjaer គ្រូបង្វឹកចាំផ្ទះបិសាចក្រហម បានឈ្នះពានរង្វាន់ជាគ្រូបង្វឹកប្រចាំខែ មករា ខណៈដែល កីឡាករ Marcus Rashford បានឈ្នះពានជាកីឡាករល្អ ។
គ្រូបង្វឹកសញ្ជាតិន័រវ៉េ មានឥទ្ធិពលគួរឲ្យកត់សម្គាល់ ទៅលើ Man Utd ចាប់តាំងពីលោក បានជួសតំណែងលោក Jose Mourinho ដែលឈ្នះ ៧លើក ក្នុងចំណោមការដឹកនាំ ៨ លើក ។
ជាមួយទម្រង់លេងបែបនេះ បានធ្វើឲ្យ Man Utd ឡើងតំណែងលេខរៀងលើ ក្លិប Arsenal ហើយអាចនឹងយកឈ្នះតោខៀវ ខណៈដែលថ្ងៃនេះ ពួកគេនឹងធ្វើដំណើរទៅកាន់ទឹកដី Fullham ។
