ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃទី៨ កុម្ភៈថា នៅឆ្នាំ២០២១ខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រង ខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាម បណ្តោយព្រំដែនជាមួយ បណ្តាប្រទេសជិតខាង ។ នេះបើយោងតាម AKP ។
នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ មានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជា មានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អ លើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខ តាមបណ្តាព្រំដែនជាមួយប្រទេសជិតខាង ។

នាយឧត្ដមសេនីយ៍បន្ថែមថា បច្ចុប្បន្ននេះ បើសិនត្រូវការតាមដានសន្តិសុខសង្គម ឫក៏បញ្ហាព្រំដែន គឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើង ពិបាកក្នុងការលាក់បាំងពីម្ចាស់ ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះ ក៏មានតម្លៃខ្ពស់ថែមទៀត ។
ទន្ទឹមគ្នានោះដែរគម្រោងនេះ គឺជាការលើកឡើងរវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិន ក្រោមការសម្របសម្រួល ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលគ្រោងនឹងបង្ហោះ ប្រព័ន្ធផ្កាយរណបនៅក្នុង ឆ្នាំ២០២១ ខាងមុខនេះ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ទំហំវិនិយោគនៃការបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់ម្ពុជានេះ អាចមានទឹកប្រាក់ប្រមាណជា ១៥០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រាជរដ្ឋាភិបាលកម្ពុជា ៕