មិត្តរួមក្រុម Ronado ជឿជាក់ថា​ឈ្នះយូហ្វាឆាមពានលីករដូវកាលនេះ

0

ខ្សែបម្រើJuventus កីឡាករ Emre Can បានជឿជាក់ថា មិត្តរួមក្រុមរបស់ គាត់គឺកីឡាករ​ Cristiano Ronaldo អាចនឹងឲ្យ គាត់អាចកាន់ពាន​ Champions League ជាលើកដំបូង​នារដូវកាលនេះ ។

ថ្លែងប្រាប់ Sky Italia កីឡាករ​ខ្សែបម្រើខាងលើ បាននិយាយថា គាត់ចង់ឈ្នះពានរង្វាន់ ឆាមពានលីក ជាមួយកីឡាករ Ronaldo នារដូវកាលនេះ បន្ទាប់ពីចាញ់នាវគ្គចុងក្រោយ កាលពីឆ្នាំទៅ ។​
គាត់បាននិយាយថា វា​គឺអស្ចារ្យណាស់ ដែលបានលេង​ជាមួយ Ronaldo ហើយល្អដែលមានគាត់នៅក្រុម គាត់ជា​មនុស្សជោគជ័យលើទីលាន និង ជួយ​ឲ្យយើងរៀនសូត្រពីគាត់បានច្រើន ។
កីឡាករ​បម្រើរូបនេះបានបន្តថា ឆ្នាំទៅខ្ញុំបានបរាជ័យ ឆាមពានលីក​ ដែលប្រកួតប្រជែងជាមួយគាត់ តែឆ្នាំនេះខ្ញុំចង់ឈ្នះជាមួយគាត់វិញ ម្តង​។
ទោះបីជាយ៉ាងណា កីឡាករ Can នៅតែ​ជឿជាក់ថា ការប្រកួតជាមួយ AT ក្នុង១៦ក្រុមចុងក្រោយនេះ ជា​ការប្រកួតធំ សម្រាប់ក្រុមគាត់ ។​
ចុចចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕